Chelsea គ្រោងនាំយកខ្សែបម្រើម្នាក់ពី Barcelona

0

ក្លិបតោខៀវ Chelsea គ្រោងទិញយកខ្សែបម្រើម្នាក់ ដែលមិនសូវដាក់ចូលលេងគឺកីឡាករ ពីក្លិបអ្នកមានបុណ្យ Barcelona។

ខ្សែបម្រើបូស្នៀរវ័យ ៣១ឆ្នាំរូបនេះ បានផ្ទេរពីក្លិបសេះបង្កង់ Juventus មកកាន់ Barcelona កាលពីរដូវក្ដៅមុន ដែលគេជាផ្នែកមួយនៃការដោះដូរ រវាងក្លិបទាំងពីរពោលគឺ Barcelona បានប្ដូរ Arthur Melo យក Miralem Pjanic មកវិញ ប៉ុន្តែជាក់ស្ដែង គេមិនសូវបានបង្ហាញមុខក្នុងការប្រកួតនោះឡើយ។

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Miralem Pjanic ធ្លាប់លេងនៅក្លិប Metz មុននឹងផ្ទេរមក Lyon កាលឆ្នាំ ២០០៨។ នៅឆ្នាំ ២០១១ កីឡាកររូបនេះបានផ្ទេរមកលេង នៅលីគអ៊ីតាលីគឺនៅក្លិប AS Roma បន្តរហូតដល់ឆ្នាំ ២០១៦ ទើបមកលេងនៅ Juventus លុះឆ្នាំ ២០២០ នេះក៏ផ្ទេរមក Barcelona តែម្ដង៕