គ្រូបង្វឹកថ្មីរបស់ក្លិប AS Roma លោក Jose Mourinho បានចាប់ផ្ដើមដាក់ផែនការ នាំយកខ្សែបម្រើពីររូបនៅ Premier League បើទោះបីជាមិនទាន់ចូលមកបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាគ្រូបង្វឹករបស់ Roma ក៏ដោយ។
លោក Jose ប្រាប់ Roma ឲ្យទិញខ្សែបម្រើ Eric Dier និង Pierre-Emile Hojbjerg ដែលជាអតីតកូនក្រុម នៅក្លិប Tottenham Hotspur។
Mourinho មើលឃើញពីសមត្ថភាពរបស់ Dier និងគិតថាគេអាចមានចំណាប់អារម្មណ៍ ផ្ទេរទៅទឹកដីអ៊ីតាលី រីឯ Hojbjerg គ្រូបង្វឹករូបនេះស្រឡាញ់តិចនិក និងចង្វាក់នៃការលេងរបស់គេ៕