Eden Hazard ទទួលរកនូវការរិះគន់យ៉ាងខ្លាំង ពីអ្នកគាំទ្រ Real Madrid នៅពេលដែលរូបគេ បានសើចសប្បាយជាមួយអតីតមិត្តរួមក្រុម Chelsea ក្រោយពេលក្រុមអធិរាជស ធ្លាក់ចេញពី Champions League កាលពីថ្ងៃពុធកន្លងទៅ។
ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ដែលធ្លាប់ជាកីឡាករឆ្នើមបំផុតមួយរូបនៅ Chelsea បានធ្វើឱ្យអ្នកគាំទ្រ Real Madrid ខកចិត្តពេលឃើញគេ និយាយលេងសើចជាមួយ Kurt Zouma ដោយមានការលើកឡើងថា ការបញ្ចេញអាកប្បកិរិយាបែបនេះ គឺខុសនឹងពេលវេលា តែទោះយ៉ាងណាក្ដី Hazard បានសុំទោស ចំពោះទង្វើរបស់ខ្លួន នៅលើបណ្ដាញសង្គម។
Hazard បានសរសេរនៅលើ Instagram របស់ខ្លួនថា៖ “ខ្ញុំសូមទោស។ ខ្ញុំបានអានយោបល់ជាច្រើន ពីខ្ញុំនៅថ្ងៃនេះ ហើយវាមិនមែនជាចេតនារបស់ខ្ញុំ ក្នុងការប្រមាថ អ្នកគាំទ្រ Real Madrid ឡើយ”។
“វាជាក្ដីសុបិនរបស់ខ្ញុំ ដែលលេងសម្រាប់ Real Madrid ហើយខ្ញុំមកទីនេះដើម្បីឈ្នះ។ រដូវកាលមិនទាន់បញ្ចប់នៅឡើយទេ ហើយការរួបរួមគ្នា ពេលនេះយើងប្រជែងពាន La Liga។ Hala Madrid! “៕