Arsenal បានធ្លាក់ចេញពី Europa League (មានវីដេអូ)

0

ក្លឹបកំភ្លើងធំ Arsenal បានធ្លាក់ចេញពី Europa League ដោយថ្វីជើង Villarreal ដោយលទ្ធផលស្មើ ០-០ នៅឯកីឡដ្ឋាន Emirates កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួររំលឹកថាក្រុមរបស់លោក Arteta បានចាញ់ Villarreal ២-១ ក្នុងការប្រកួតជើងទី១ កាលពីសប្តាហ៍មុន ខណៈដែលជើង២ បានត្រឹម ០-០។ មានន័យថា Arsenal ត្រូវធ្លាក់ចេញពី Europa League ហើយក្រុមដែលឈ្នះ ត្រៀមខ្លួនជួបទល់នឹងក្រុម Manchester United ដែលប្រព្រឹត្តទៅ នៅរាជធានីអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដែលមានអ្នកចូលរួមប្រមាណជាង ២ម៉ឺននាក់៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=4vtSQMR1HoQ&t=85s