CR7 អាចនឹងចាកចេញពី Juventus ត្រឡប់ទៅបញ្ចប់អាជីព នៅក្លិបពីកុមារភាពវិញ

0

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថា ក្រុមគ្រួសារ កំពុងជម្រុញឱ្យរូបគេ ចាកចេញពីក្លិបសេះបង្កង់ Juventus ត្រឡប់ទៅចូលរួមជាមួយក្លិបពីកុមារភាព Sporting Lisbon វិញនាឆ្នាំក្រោយនេះ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ៣៦ឆ្នាំរូបនេះ នៅសល់កុងត្រាជាមួយក្លិបសេះបង្កង់ រហូតដល់ដំណាច់រដូវកាលក្រោយ ហើយជារឿយៗ តែងតែមានពាក្យចចាមអារាមជាច្រើន បានចុះផ្សាយថា គាត់ចង់ទៅចូលរួមជាមួយក្លិបពីកុមារភាព របស់គាត់វិញ នៅពេលដែលគាត់ចាកចេញពីក្លិបបច្ចុប្បន្ន។

ជាការពិតណាស់វត្តមាន Ronaldo នៅ Juventus មិនមានអ្វីប្រសើរឡើយ ក្រោយក្រុមបានធ្លាក់ចេញពី Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម Porto៕