កំពូលកីឡាករ បាល់ទាត់ Messi និង Neymar នឹងទទួលចាក់វ៉ាក់សាំង Sinovac របស់ចិន

0

ភ្នំពេញ ៖ កំពូលកីឡាករបាល់ទាត់ Messi និង Neymar  នឹងទទួលចាក់វ៉ាក់សាំង Sinovac របស់ចិន នាប៉ុន្មានថ្ងៃខាងមុខ ។ នេះបើ យោងតាមការចេញ ផ្សាយ របស់សារព័ត៌មានស៊ិនហួរ។

ជុំវិញករណីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចោទសួរថា   តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន  ខណៈពួកបំផ្លាញជាតិមួយចំនួន  បាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស»។

យោងតាមគេហទំព័រហ្វេសប៊ុក របស់  សម្ដេចតេជោ  ហ៊ុន  សែន  នាថ្ងៃទី២  ខែឧសភា  ឆ្នាំ ២០២១  បានឱ្យ ដឹងថា  “តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននា ប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ”។

សម្ដេចតេជោ  បន្ដថា  “តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន ?

និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើស យកវ៉ាក់សាំងចិនជំនួសឱ្យការចាក់វ៉ាក់សាំង ពីប្រទេសផ្សេងទៀត?”។

សម្ដចតេជោ  រំលឹក ថា  កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់ បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩។

សម្ដេចតេជោ  បញ្ជាក់ថា  “ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើ

ការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង?”។

សម្ដេចតេជោ  បន្ថែមថា  សម្ដេចបាននិយាយមិនតិចជាង៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។

សម្ដេចតេជោ  បានឲ្យដឹងថា  ករណី  Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន

ហេតុអ្វីគាត់ជ្រេីសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ទៅវិញ?។ម្នា់អ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ៕