ភ្នំពេញ៖ លោក ស្រី ឱ វណ្ណឌីន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកច្រានចោល Group នៅលើបណ្ដាញសង្គម Facebook មួយដែលប្រើប្រាស់ឈ្មោះរបស់ក្រសួងសុខាភិបាល និងស្នើឱ្យ អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចាត់ការតាមច្បាប់ ចំពោះអ្នកប្រើ Facebook មួយដែលប្រើប្រាស់ឈ្មោះ របស់ក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សុំច្រានចោលទាំងស្រុវនូវផេកនេះ ដែលមិនមែន ជាផេកហ្វេសបុករបស់ក្រសួងឡើយ។ ក្រសួងមិនទទួលស្គាល់នូវរាល់ព័ត៌មានដែលដាក់ផ្សាយ ក្នុងផេកនេះឡើយ។ សូមអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចាត់ការ តាមច្បាប់ផង»។
គួរជម្រាប កន្លងមកក្រសួងក៏ធ្លាប់បានចេញមកច្រានចោលផេកមួយចំនួន ដែលប្រើប្រាស់ឈ្មោះដូចក្រសួងសុខាភិបាល និងផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ៕