ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសជាផ្លូវការថា ក្លិបបានបន្តកុងត្រាថ្មីដល់ ខ្សែការពារ Oscar Mingueza ដែលកុងត្រាថ្មីនេះ មានសុពុលភាពរហូតដល់ឆ្នាំ ២០២៣ ។
ក្នុងនោះដែរ តម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺខ្ទង់ ១០០លានអឺរ៉ូ(ស្មើនឹងប្រមាណ១២០.៨លានដុល្លារ) នៅមួយឆ្នាំបន្ទាប់។
នៅរដូវកាលនេះ Mingueza ចូលលេងឲ្យក្រុមឈុតធំរបស់ Barcelona បាន៣៥ប្រកួត ដែលបានស៊ុតបញ្ចូលទី ២គ្រាប់ ដោយ១គ្រាប់ក្នុងនោះ គឺក្នុងការប្រកួត El Clasico ផងដែរ៕