គ្រូបង្វឹក Julian ដឹកនាំ RB Leipzig ឡើងវគ្គផ្ដាច់ព្រ័ត្រ មុនផ្លាស់ទៅដឹកនាំ Bayern Munich

0

ក្លិបគោជល់ RB Leipzig បានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ German Cup ក្រោយយកឈ្នះលើ Werder Bremen ដោយលទ្ធផល ១-២ នៅម៉ោងបន្ថែម។

សម្រាប់ជ័យជម្នះនេះមានន័យថា Leipzig និងអ្នកចាត់ការ Julian Nagelsmann មានឱកាសដណ្ដើមពានធំដំបូង មុនពេលអ្នកចាត់ការរូបនេះ ចូលរួម Bayern Munich ជាមួយកិច្ចសន្យា៥ឆ្នាំ ក្រោយចប់រដូវកាលនេះ។

ដោយឡែក Borussia Dortmund នឹងជួបជាមួយក្រុមលីគទី២ Holstein Kiel ដើម្បីរកអ្នកឈ្នះឡើងផ្ដាច់ព្រ័ត្រ។ ហើយវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភាខាងមុខនេះ៕