Real Madrid នឹងអវត្តមានខ្សែការពារម្នាក់ទៀតហើយ

0

ខ្សែការពារ Dani Carvajal នឹងអវត្តមានក្នុងការប្រកួតទាំងអស់ ដែលនៅសល់ របស់ក្លិបអធិរាជស Real Madrid នៅរដូវកាលនេះ បន្ទាប់ពីបានរងរបួសសារជាថ្មីម្ដងទៀត។

នេះគឺជាដំណឹងអាក្រក់មួយ សម្រាប់គ្រូបង្វឹក Zinedine Zidane ព្រោះខ្សែការពារផ្សេងទៀតដូចជា ប្រធានក្រុម Sergio Ramos នៅមិនទាន់ដឹងថាអាចជាស្រួលបួល ជួយក្រុមក្នុងការសំខាន់ទល់នឹង Chelsea នៅជើងទី២ នៃក្របខណ្ឌ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែរឬអត់។

ការរងរបួសរបស់ខ្សែការពារជាច្រើនរូបរបស់ Real Madrid នេះអាចធ្វើឲ្យ Thomas Tuchel កាន់តែងាយស្រួល ក្នុងការស្រវាយកជ័យជម្នះ ខណៈជើងទី១ Chelsea លេងស្មើ Real Madrid ១-១ នៅឯកីឡដ្ឋាន Estadio Di Alfredo ដែលមានន័យថា Chelsea ចំណេញបានគ្រាប់ក្រៅដី។

គួរបញ្ជាក់ថា ការប្រកួតរវាង Chelsea និង Real Madrid នៅ UCL ជើងទី២នេះ នឹងធ្វើឡើងនៅថ្ងៃទី ៦ ខែឧសភា វេលាម៉ោង ២រំលងអាធ្រាត្រ៕