រឿងដែលធ្វើឱ្យ Lionel Messi ខកចិត្តនៅក្នុងអាជីពជាកីឡាករបាល់ទាត់នោះគឺ មិនអាចជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់ ជាពិសេសពាន FIFA World Cup បានត្រឹមធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០១៤ម្តងដែរ។
អតីតខ្សែការពាររបស់ Boca Juniors លោក Ruggeri ដែលធ្លាប់លេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ៩៧ប្រកួត ជឿថាអាហ្សង់ទីននៅខ្វះខ្សែការពារ ដែលមានសមត្ថភាពដូច Ramos។
បានន័យថា បើអាហ្សង់ទីនមាន Messi និង Ramos នោះនឹងក្លាយជាជើងឯកពាន FIFA World Cup ជាក់ជាមិនខាន៕