Sergio Ramos នឹងព្រមកាត់បន្ថយថ្លៃពលកម្ម ប្រសិនបើ Real ព្រមតាមលក្ខខណ្ឌ

0

យោងតាមរបាយការណ៍ចុងក្រោយ បានឲ្យដឹងថា Sergio Ramos គេព្រមនឹងបន្តឈរជើងនៅ Real Madrid តែសុំលក្ខខណ្ឌ ២ ឆ្នាំ ហើយរឿងកាត់បន្ថយថ្លៃពលកម្ម ១០ ភាគរយនោះ មិនជាបញ្ហាអ្វីឡើយ។ វាខុសពីការចង់បានរបស់ក្លឹប ព្រោះក្លឹបចង់ឲ្យកុងត្រា Ramos តែ ១ឆ្នាំទៀតប៉ុណ្ណោះ។

បែបនេះវានឹងក្លាយជាភាពចម្រូងចម្រាស រវាងភាគីក្លឹប និងកីឡាករ ថាតើអាចនឹងដោះស្រាយបញ្ហានេះបាន ឬ អត់ ខណៈដែលសុពលភាពកុងត្រា នៅសល់ត្រឹមរយៈពេលតែ ២ ខែ ហើយបន្ទាប់ពីនោះ Ramos នឹងក្លាយជាកីឡាករ ឥតតម្លៃខ្លួន។

សូមជម្រាបថា ខ្សែការពារអេស្ប៉ាញ វ័យ ៣៥ឆ្នាំរូបនេះ សព្វថ្ងៃស៊ីថ្លៃពលកម្ម ៣១៥ ០០០ ផោន/សប្តាហ៍ ហើយគេបានមករួមរស់ នៅក្លឹបមានមូលដ្ឋាន ក្នុងទីក្រុង Madrid តាំងពីឆ្នាំ ២០០៥។ បង្ហាញខ្លួន ៧១៥ ប្រកួត Ramos រកបាន ១០៤ គ្រាប់ និង Assist ៤០ លើក៕