គ្រួសារ Kroenke បានច្រានចោលព័ត៌មានចចាមអារ៉ាមថាក្លិប Arsenal បានលក់ចេញ ចំពេលមានរបាយការណ៍ បានបង្ហាញពីការដាក់ដេញថ្លៃ ដើម្បីរៀបចំការលក់ចេញផងដែរ។
មួយរយៈចុងក្រោយនេះ ម្ចាស់ក្លឹបកាំភ្លើងធំ បានរងសម្ពាធពីអ្នកគាំទ្រ ដែលមានការពាក់ព័ន្ធជាមួយ Super League។
ប៉ុន្តែទោះបីមានភាពច្របូកច្របល់ក៏ដោយ ពួកគេពួកគេថានឹងមិនគិតពីការចាកចេញ ពីពហុកីឡដ្ឋាន Emirates នោះឡើយ៕