ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់ ប្រាកដជាមានអារម្មណ៍ដូចលោក គឺចង់ឲ្យជំងឺកូវីដ១៩ រលាយអស់ពីទឹកដីកម្ពុជា ក្នុងពេលឆាប់បំផុត ដើម្បីយើងអាចត្រឡប់ទៅរកជីវភាពរស់នៅ ជួបជុំគ្រួសារជាធម្មតាដូចមុនវិញ។
លោក ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៨ មេសានេះថា «(រូបថតកាលពីឆ្នាំ ២០២០) បងប្អូនទាំងអស់ប្រាកដជា មានអារម្មណ៍ដូចខ្ញុំ គឺចង់ឱ្យជំងឺកូវីដ១៩ រលាយអស់ពីទឹកដីយើងក្នុងពេលឆាប់បំផុត ដើម្បីយើងអាចត្រឡប់ទៅរកជីវភាពរស់នៅ ជួបជុំគ្រួសារជាធម្មតាដូចមុនវិញ» ។
ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍ អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស ៕



