មុខសញ្ញាគាស់ទ្វារឡាន លួចយកទ្រព្យម្បត្តិ ត្រូវសមត្ថកិច្ចក្របួចជាប់ហើយ

0
ភ្នំពេញ៖ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហ​ការ​ជាមួយ​កម្លាំង​ការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​លោក​វរសេនី​យ៍ទោ​ វ៉ាន់​ តារ៉ា​​ នាយរងការិយាល័យបាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ អំពេីលួច​មាន​ស្ថានទម្ងន់​ទោស​ (​គាស់​សោរ​ទ្វារថយន្ត​លួច​យក​ទ្រព្យ​សម្បត្តិ​)​ ១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័យ​ ១​នាក់​ ឈ្មោះ​ ចឹក​ បូរ៉ា​ ភេទប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីស្រាវជ្រាវ​ ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី​២៧​ ខែ​មេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១២និង១៥​នាទី​ នៅ​ចំណុច​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​កាប់គោថ្មី​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
ប្រតិបត្តិការនេះដែរ គឺអនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់ ​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចយោបល់របស់​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជ​អាជ្ញា​ នៃ​អយ្យ​ការ​អមសាលាដំបូ​ងខេត្តបាត់ដំបង​។
សូមជម្រាបជូនថា កាល​ពី​ថ្ងៃទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០២និង៣២​ នាទី​ រំលង​អាធ្រាត្រ​ នៅ​ចំណុច​ភូមិ​ព្រែកមហាទេព​ សង្កាត់​ ស្វាយ​ប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាង​លេី​បាន​ធ្វេី​សកម្មភាព​ គាស់​សោរ​​ទ្វារថយន្ត​ ដែលម្ចាស់ចតទុកនៅខាងក្រៅផ្ទះ​លួច​យក​ទ្រព្យ​សម្បត្តិ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ពេជ្រ​ សុវណ្ណ​ឆាយ​ឌី​ ភេទ ប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​នាទីកន្លែងកើតហេតុខាងលើ​ ។
សម្ភារៈ​បាត់បង់​រួមមាន​៖ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ០១​ សន្លឹក, បណ្ណ​បេីកបរ​ ០១​ សន្លឹក​, បណ្ណ​សម្គាល់​យានយន្ត​​ ០២​ សន្លឹក, កាត​ ATM ០៣​ សន្លឹក​, រូប​ចម្លាក់​ ព្រះអង្គ​ ចំនួន​ ០៣​, កូន​កាបូប​ ចំនួន​ ០២​ ។
នៅក្រោយពេលកេីតហេតុ ជនរងគ្រោះបានដាក់​ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល​ និងឆ្លងតាមរៈការស្រាវជ្រាវទេីបកំណត់បានពីមុខស​ញ្ញានេះ រហូតឈានដល់ការនាំខ្លួនមកសាកសួរ។ ក្រោយពីបានសារភាពទទួលស្គាល់ នូវសកម្ម​ភាពល្មេីសរបស់ខ្លួនរួចមក ​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ បាន​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី ​៕