Liverpool ត្រៀមនាំយកខ្សែប្រយុទ្ធ Donyell Malen ពីក្រុម PSV Eindhoven

0

ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងនាំមុខគេ ក្នុងការនាំយក ខ្សែប្រយុទ្ធ Donyell Malen ដែលបច្ចុប្បន្នលេងឲ្យក្លិប PSV នេះបើយោងតាមសារព័ត៌មាន Voetbal Internacional ។

ខ្សែប្រយុទ្ធហូឡង់វ័យ ២២ឆ្នាំរូបនេះ បានក្លាយជាតារាលេចធ្លោម្នាក់ប្រចាំក្លិប PSV បន្ទាប់ពីចាកចេញពីក្លិបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ នៅក្នុងឈុតយុវជន ដោយមុនពេលនោះ គេក៏ធ្លាប់បានចូលលេង នៅក្លិបយុវជនរបស់ Ajax ឯប្រទេស ហូឡង់ ផងដែរ។

ក្រៅពី Liverpool ក្លិបដទៃទៀតដូចជា Barcelona, Juventus និង AC Milan ក៏កំពុងសម្លឹងមើលស្ថានភាពរបស់ Malen នៅ PSV ដូចគ្នា ដោយគេរំពឹងទុកថា តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធរូបនេះគឺខ្ទង់ ២៧លានផោន(ស្មើនឹងប្រមាណ៣៧.៤លានដុល្លារ)៕