Real Madrid បានបញ្ចប់លទ្ធផល ១-១ ក្នុងការប្រកួតទល់នឹង Chelsea ជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីយប់ថ្ងៃអង្គារកន្លងទៅ។
ខ្សែប្រយុទ្ធ Timo Werner របស់ Chelsea មានឱកាសរកគ្រាប់បាល់បើកឆាក តែមិនបានសម្រេច ដោយត្រឹមស៊ុតប៉ះជាមួយអ្នកចាំទី។
ទោះយ៉ាងណាក្ដី ពួកគេនៅតែមានឱកាសទទួលបានគ្រាប់បាល់បើកឆាក នៅ១៤នាទីដំបូង នៃការប្រកួត ពីការបញ្ចប់ទីយ៉ាងល្អឥតខ្ចោះរបស់ Christian Pulisic។
ជាការឆ្លើយតប ខ្សែប្រយុទ្ធឆ្នើម Karim Benzema វាយបកបានមួយគ្រាប់វិញ ដោយការស៊ុតក្នុងប្រអប់។
សូមជម្រាបថា Chelsea នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge នៅ ៨ថ្ងៃបន្ទាប់ ដើម្បីស្វាគមន៍ក្លិបយក្សអេស្ប៉ាញ នៅជើងទី២ ហើយអ្នកឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ៕
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=N7cFB8dXtbU