ទីបំផុត Bailly បានបន្តកិច្ចសន្យាថ្មីជាមួយ ManUnited

0

ខ្សែការពារ Eric Bailly បានបន្តកុងត្រាថ្មីជាមួយក្លិបបិសាចក្រហម Manchester United ជាផ្លូវការហើយ ដោយស្នាក់នៅទឹកដី Old Trafford រហូតដល់ឆ្នាំ២០២៤។

កុងត្រារបស់កីឡាករ ដែលមិនសូវបានចូលលេង Bailly នឹងអស់សុពុលភាព នៅចុងបញ្ចប់រដូវកាលនេះហើយ ខណៈដែលភ្នាក់ងាររបស់គេ បានទទួលសំណើពីក្លិបផ្សេងៗជាច្រើន។

យ៉ាងណាមិញ បន្ទាប់ពីឆ្លងកាត់ការពិភាក្សា ជាមួយលោកគ្រូបង្វឹក Ole Gunnar Solskjaer ខ្សែការពារអ៊ីវ៉ូរៀ វ័យ ២៧ឆ្នាំរូបនេះ ក៏បានសម្រេចចិត្ត និងព្រមព្រៀងស្នាក់នៅបន្តទៀត។

សូមជម្រាបថា Eric Bailly ផ្ទេរពី Villarreal មកកាន់ទឹកដី Old Trafford នៅរដូវក្ដៅឆ្នាំ២០១៦ និងបង្ហាញខ្លួនសរុប ១៥ប្រកួតនៅរដូវកាលនេះ ក៏ដោយសារតែគេបានរងរបួស និងបានឆ្លងជំងឺកូវីដ១៩ផង ប៉ុន្តែបើគិតជារួម គឺគេលេងឲ្យក្លិបបិសាចក្រហមបាន ១០០ប្រកួតហើយ៕