ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់មានការជូនដំណឹងជាថ្មី។
យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ១ បញ្ជាក់ថា «ត្រូវបានអាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី»។
បទបញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕

