អ្នកចាំទី Spurs ថា Mourinho ត្រូវបណ្តេញចេញ ដោយសារហេតុផលនេះ

0

អ្នកចាំទីសញ្ជាតិបារាំងវ័យ ៣៤ឆ្នាំ Hugo Lloris របស់ក្លិប Tottenham Hotspur សារភាពថា ការបញ្ចប់តំណែងរបស់អតីតគ្រូបង្វឹក Jose Mourinho គឺមកពីកីឡាករក្នុងក្រុមលេងមិនបានល្អ។

គួររំលឹកថា លោក Mourinho ត្រូវប្រធានក្លិប មាន់ខ្នាយមាស Spurs លោក Daniel Levy បានបញ្ចប់តួនាទីជាគ្រូបង្វឹក ដោយសារហេតុផលថា លោកគ្រូដឹកនាំក្រុមឲ្យទទួលបានលទ្ធផលមិនសូវល្អ ហើយការលេងរបស់កីឡាករក្នុងក្រុម ក៏មើលមិនសូវចូលភ្នែកសោះ។

បច្ចុប្បន្ន Spurs បានប្រកាសតែងតាំងលោក Ryan Mason ជាគ្រូបង្វឹកបណ្ដោះអាសន្ន ទម្រាំចប់រដូវកាល នឹងបានដឹកនាំប្រកួតដំបូងឲ្យ Spurs ឈ្នះ Southampton ថែមទៀតផង៕