ភ្នំពេញ៖ អ្នកលក់ទឹកអំពៅវ័យក្មេងម្នាក់ បាន រង របួស ដៃ ម្ខាងយ៉ាងធ្ងន់ធ្ងរ ពេលកំពុងកិនទឹកអំពៅមិន ប្រយ័ត្ន ត្រូវ ម៉ាស៊ីន ក៏ជ្រុលដៃកៀប ចូលម៉ាស៊ីន ជាប់ ជាមួយ ដុំ ដង្កៀប ដែកបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយអន្តរគមន៍និងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពទ្យបង្អែកខេត្តផងដែរ។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោងជាង៤ រសៀល ថ្ងៃទី១៧ មេសា ២០២១ ក្បែររង្វង់មូល កែងរបងសាលាវិទ្យាល័យព្រះរាជ បូជនីយកិច្ច ខេត្តស្ទឹងត្រែង ។
នារីរងគ្រោះ មានឈ្មោះ នឿន ស្រីនាង អាយុ២៨ឆ្នាំ រស់នៅ ខាងក្រោយ របងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ចស្ថិត ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
បេីតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថាជារៀងរាល់ថ្ងៃ ជនរងគ្រោះ តែងតែដាក់ធុងទឹកអំពៅ សណ្តោងទូនិងម៉ាស៊ីន កៀបអំពៅ តាមម៉ូតូ ដើម្បីចល័តលក់ ពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្តែជាធម្មតានាង តែងលក់នៅខាងលិចរង្វង់មូល ។
ប្រភពដដែល បន្តថាដោយសារតែមិនបានប្រុងប្រយ័ត្ន ចៃដន្យដៃរបស់នាង បានជ្រុលចូលទៅក្នុងម៉ាស៊ីនកៀបទឹកអំពៅ ទាំងមានពាក់ស្រោមដៃជ័រអនាម័យ បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗប្រជាពលរដ្ឋ ដែលនៅក្បែរនោះ បាននាំគ្នាជួយអន្តរាគមន៍ដោយដោះ ម៉ូទ័រនិងកាត់ផ្តាច់ដែកម៉ាស៊ីនកិនទឹកអំពៅ ដេីម្បីជួយសង្គ្រោះយកដៃនាងចេញពីម៉ាស៊ីន រួចពួកគេជួយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង តែម្តង។
ក្រោយកេីតហេតុ បេីតាមប្រភពព័ត៌មាន ពីអ្នកដែលជួយសង្គ្រោះជនរងគ្រោះ ទៅមន្ទីរពេទ្យ ក៏បានបញ្ជាក់ដែរថា នារីរងគ្រោះ បាន រង របួសធ្ងន់ ទៅ លើ ប្រអប់ដៃ ខាងឆ្វេង៕