១គ្រាប់ចុងម៉ោងរបស់ Dembele ជួយ Barcelona ខិតកាន់តែកៀកកំពូលតារាង La Liga

0

ខ្សែប្រយុទ្ធបារាំង Ousmane Dembele បានស៊ុតបញ្ចូលទី១គ្រាប់នានាទី ៩០ បានជួយឱ្យ Barcelona ទទួលជ័យជម្នះលើ Real Valladolid ដោយលទ្ធផល ១-០ កាលពីយប់មិញ ដែលខិតកាន់តែកៀកកំពូលតារាង មុនពេលការប្រកួត El Clasico ទល់នឹង Real Madrid ចុងសប្ដាហ៍នេះខិតចូលមកដល់។

Barca បានឡើងមកកាន់លេខ២ និងមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Atletico Madrid ដោយពួកគេរក្សាកំណត់ត្រាឈ្នះ៦ប្រកួតចុងក្រោយជាប់ៗគ្នា៕