Giuly ថាសមត្ថភាពការលេងរបស់ Neymar គឺដូចជា Ronaldinho ប៉ុន្តែអន់ត្រង់ចរិក

0

អតីតកីឡាករក្លិប Barcelona លោក Ludovic Giuly បានលើកឡើងថា Neymar ប្រៀបបានដូចជា Ronaldinho ដោយសាររូបគេជាកីឡាករពោរពេញទៅហើយទេពកោសល្យ ប៉ុន្តែមិនអាចឈានដល់ចំណុចកំពូលបានឡើយព្រោះតែអាកប្បកិរិយាចរិតមាយាទអាក្រក់របស់គេ។

យ៉ាងណាមិញ Neymar និង Ronaldinho សុទ្ធតែទទួលបានជោគជ័យដូចគ្នាជាមួយ Barcelona និង Paris Saint Germain និងបានឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែលោក Giuly គិតថា អ្នកទាំងពីរជោគជ័យមែន តែមានចរិតមិនល្អមួយគឺខ្វះការខិតខំប្រឹងប្រែង៕