ក្លិបបិសាចក្រហម Manchester United បានឈ្នះ Brighton ក្នុងការប្រកួត Premier Leagueដោយលទ្ធផល ២-១ កាលពីរាត្រីថ្ងៃអាទិត្យ បានជួយក្រុម បន្ដរក្សាតំណែងលេខ២ និងមានគម្លាត ១៤ពិន្ទុពីក្រុមកំពូលតារាង Manchester City ដែលរំពឹងថាជាជើងឯកនៅរដូវកាលនេះ។
ទោះយ៉ាងណាក្ដី វាមិនមែនជាលើកទី១ទេដែល Man United អាចរកបាន៣ពិន្ទុដោយត្រូវគូប្រកួតនាំមុខ ខ្សែប្រយុទ្ធ Marcus Rashford និង Mason Greenwood រកបានម្នាក់មួយគ្រាប់ដណ្ដើមបាន៣ពិន្ទុជូនក្រុមលោក Ole Gunnar Solskjaer៕