ខ្សែការពារអាឡឺម៉ង់ Robin Gosens នៃក្លិប Atalanta បានរំលឹករឿងដែលជូរចត់ និងគួរឲ្យអាម៉ាស់បំផុតរបស់គេទាក់ទងនឹងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបច្ចុប្បន្នលេងឲ្យ Juventus ដោយខ្លួនបានរត់ទៅសុំអាវពី Ronaldo ទុកជាអនុស្សាវរីយ៍ ក្រោយការប្រកួតក្រោយបញ្ចប់ការប្រកួតរវាង Juventus និង Atalanta។
ប៉ុន្តែកាលណោះ Gosens មិនបានទទួលអាវរបស់ Ronaldo ដូចការគ្រោងទុកនោះឡើយ ដោយ CR7 បានបដិសេធទាំងគំរោះគំរើយ ដែលនោះបានធ្វើឲ្យ Gosens ស្ពាយក្ដីអាម៉ាស់និងខកចិត្តមកទល់ពេលនេះ៕