ភ្នំពេញ៖ សាលាខណ្ឌទួលគោក បានអោយដឹងថា នៅវេលាម៉ោង១៤និង៤៧នាទីថ្ងៃទី០៥-ចឺមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានី នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការ ឯកភាពខណ្ឌ បានចុះមកយកអ្នកជំងឺ០២នាក់ នៅចំណុចផ្ទះលេខ៥៧A ផ្លូវ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោកដែលមានផ្ទុកកូវីដ។
អ្នកជំងឺរួមមាម៖
1-ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អាជីករផ្សារអូឬស្សី ។
2-ប៊ុន សុខលាប ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអាជីវករផ្សារអូឬស្សី ។
ចំពោះទីតាំង គណៈបញ្ជាការឯក សម្រេច អោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំង០៣នាក់ ស្រី០១នាក់រងចាំក្រុមសុខាភិបាល ចុះមកយកសំណាក៕





