តោះមកដឹងថា Gerrard និយាយអ្វីរវាង Ronaldo និង Messi

0

Steven Gerrard ជា អតីត កីឡាករ ឆ្នើមនៅ ហង្ស ក្រហម Liverpool និង បច្ចុប្បន្ន ជា អ្នកចាត់ការ ជោគជ័យមួយរូបរបស់ក្លឹប Rangers នៅលីគកំពូលស្កុតឡែន។

នៅកម្មវិធីជាមួយលោក Robbie Savage អតីតខ្សែបម្រើអង់គ្លេស Steven Gerrard បាននិយាយថា៖ Messi ល្អសម្រាប់ការលេងជាក្រុម គេជាកីឡាករលេងជាក្រុមច្រើនជាងបើទោះបីពេលខ្លះគេមានបាល់នៅប្រអប់ទី ក៏គេ នៅតែសម្លឹងរកការបញ្ជូនឲ្យមិត្តរួមក្រុមដែរ។

Gerrard បន្តថា សម្រាប់ Ronaldo គាត់លេងតែឯង ដោយគាត់ស្រេកឃ្លាននៅការរកគ្រាប់បាល់ បែបនេះរាង អាត្មានិយមបន្តិច ដោយមិនថាក្នុងផ្លូវល្អ ឬ អាក្រក់ តែអ្នកទាំងពីរពិតជាខុសគ្នា។ ហើយលោកសូមជ្រើសយក Messi ព្រោះលោកមិនអាត្មានិយមទេ ដោយលេងជាក្រុមច្រើនជាងលេងជាបុគ្គល៕