ភ្នំពេញ៖ ជុំវិញដំណើរការនៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតាមមូលដ្ខានរបស់ខ្លួន លោកគួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង មេត្តាទៅចាក់ វ៉ាក់សាំង Covishield (AstraZeneca) ដោយលោកបានលើកឡើងថា គេបបួលកុំខាន «គេបានកុំខឹង »។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោកអភិបាល បានសរសេរយ៉ាងដូច្នេះថា «សូមអង្វរ អុំ ពូ មីង ៦០ឆ្នាំឡេីង ដែលបានចុះឈ្មោះនៅសាលាឃុំសង្កាត់រួចហេីយ មេត្តាមកចាក់ វ៉ាក់សាំង Covishield (AstraZeneca) ដែលមានគុណភាណសម្រាប់វ័យចាស់ នៅសាលាអនុវិទ្យាល័យ តេជោសែន កម្មករ ក្រុងព្រះសីហនុ ។ គេបបួលកុំខាន គេបានកុំខឹង »។




