AC Milan និង Inter Milan បានបញ្ជាក់ថា ទឹកប្រាក់ដែលបានពីការពិន័យ ក្នុងជម្លោះរវាងលោកព្រះ Zlatan និង ពូម៉ៅ Lukaku ដែលបានកើតឡើងនាជំនួប derby កាលពីខែមករាកន្លងទៅ នឹងត្រូវបរិច្ចាគទៅកាន់កម្មវិធីសប្បុរសធម៌ផ្សេងៗ។
គួររំលឹកថា កីឡាករទាំងពីរបានប៉ះទង្គិចពាក្យសម្តីគ្នារហូតដល់ បានជល់ក្បាលគ្នាទៀតផង ខណៈការប្រកួតនោះ ជាការប្រកួតក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Coppa Italia ដោយ Inter Milan បានទទួលជ័យជម្នះទៅលើក្រុម AC Milan ក្នុងលទ្ធ ២-១។
ទន្ទឹមនឹងនោះ ចំពោះការប៉ះទង្គិចរបស់កីឡាករទាំងពីរ ពេលនេះខាងសហព័ន្ធរបស់ប្រទេសអ៊ីតាលីកំពុងតែបើកការស៊ើបអង្កេតអំពីរឿងរ៉ាវរបស់ពួកគេរហូតដល់កើតមានជម្លោះ។
ការបូកសរុបប្រាក់ពិន័យ នឹងត្រូវផ្តល់ជូនដំណឹងនាពេលខាងមុខនេះ ដោយខាងសហព័ន្ធរបស់ប្រទេសអ៊ីតាលី (FIGC) កំពុងពិភាក្សាជាមួយក្លិបទាំងពីរ ដើម្បីទទួលបានការយល់ព្រមជាឯកច្ឆន្ទ៕