អាជ្ញាកណ្ដាលស៊ែប៊ីម្នាក់ត្រូវជាប់គុក ១៥ខែបន្ទាប់ពីផ្ដល់បាល់ប៉េណាល់ទីលំអៀងទៅក្រុមម្ខាង

0

អាជ្ញាកណ្តាលលោក Srdjan Obradovic ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ខែ និងការដកសិទ្ធិបញ្ឈរជើងចំនួន ១០ឆ្នាំ ពីបទរំលោភតួនាទី ដោយបានផ្ដល់បាល់ពិន័យ១១ម៉ែត្រ ដ៏ចម្រូងចម្រាស់ពីរលើក ជួយឱ្យក្រុម Spartak Subotica ទទួលជ័យជម្នះ ២-០ លើ Radnicki Nis នៅក្នុងលីគរបស់ប្រទេសស៊ែប៊ីកាលពីឆ្នាំ២០១៨។

សូមជម្រាបថា ការកាត់សេចក្ដីនេះ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតនៅវគ្គជម្រុះក្នុងលីគ ដោយក្រុមដែលទទួលជ័យជម្នះ ទទួលបានកៅអីក្នុងការប្រកួត UEFA Europa League៕