Bonucci ខ្សែការពារJuventusឆ្លងកូវីដ១៩ ក្រោយត្រលប់ពីក្រុមជម្រើសជាតិអ៊ីតាលី

0

ខ្សែការពារ Leonardo Bonucci ធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ ក្រោយត្រលប់ពីចូលរួមការប្រកួតឱ្យក្រុមជម្រើសជាតិអ៊ីតាលី។

បច្ចុប្បន្នខ្សែការពារវ័យ៣៣ឆ្នាំរូបនេះ បានធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ដែលធ្វើឱ្យគ្រូបង្វឹក Andrea Pirlo មានការព្រួយបារម្ភ ចំពោះការប្រកួតធំៗដែលត្រូវប្រកួតនៅ Serie A។

ក្រុមសេះបង្កង់ នឹងត្រូវជួបប្រកួតតទល់ជាមួយ Napoli, Genoa និង Atalanta ខណៈ Bonucci អាចនឹងត្រលប់មកជួយក្រុមវិញបាននៅប្រកួតបន្ទាប់ពីនេះ។

Juventus ឈរនៅលេខ៣ក្នុងតារាងលីគកំពូលអ៊ីតាលី ដោយមានគម្លាត១០ពិន្ទុពីក្រុមកំពូលតារាង AC Milan ខណៈនៅសល់តែ១០សប្ដាហ៍ប្រកួតទៀតប៉ុណ្ណោះ រដូវកាលនឹងបញ្ចប់៕