Klopp គ្រោងវ៉ៃចេញកីឡាករ ៦នាក់ ក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅខាងមុខនេះ

0

ក្រុមហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍មកថា ពេលនេះក្លិបកំពុងរៀបចំសំណើដាក់លក់កីឡាករ ៦ រូបនាទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅខាងមុខ។

នៅក្នុងរដូវកាលនេះ ក្រុមហង្សក្រហមប្រហែលជាមិនអាចការពារតំណែងជើងឯក Premier League របស់ខ្លួនបានទេ ខណៈ Liverpool ទើបតែមាន ៤៦ ពិន្ទុប៉ុណ្ណោះឈរនៅលេខរៀងទី ៧ ក្រោយឆ្លងកាត់ការប្រកួត ២៩ លើកកន្លងមក។

កីឡាករ Divock Origi, Xherdan Shaqiri និង Harry Wilson ក្លិបអាចនឹងដាក់លក់ក្នុងតម្លៃធូរថ្លៃ ជាមួយគ្នានេះ ក្លិបក៏រៀបចំផ្ទេរកីឡាករ Sheyi Ojo ទៅឱ្យក្រុម Cardiff City ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។ ចំណែកឯកីឡាករ Marko Grujic គឺនឹងត្រូវលក់ឱ្យក្រុម Porto រីឯម្នាក់ទៀតគឺកីឡាករ Ben Woodburn ក្លិបក៏នឹងបើកភ្លើងខៀវឱ្យរូបគេស្វែងរកទ្រនំថ្មីដូចគ្នា៕