អាល្លឺម៉ង់ចាញ់វគ្គជម្រុះ World Cup ដំបូងក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

0

ក្រុមជម្រើសជាតិ ម៉ាសេដូនៀខាងជើង ចំណាត់ថ្នាក់ ៦៥ក្នុងតារាង FIFA បានសាងភាពភ្ញាក់ផ្អើលនៅវគ្គជម្រុះ FIFA World Cup ក្រោយបានយកឈ្នះ អតីតម្ចាស់ពានបាល់ទាត់ពិភពលោក ៤សម័យ អាល្លឺម៉ង់ ១-២។

វាជាបរាជ័យដំបូងសម្រាប់អាល្លឺម៉ង់នៅក្នុងពូល J ហើយពួកគេក៏របូតគ្រាប់បាល់ដំបូងនៅក្នុងវគ្គជម្រុះនេះផងដែរ។

ហើយបរាជ័យនេះក៏បានបញ្ចប់កំណត់ត្រាមិនចាញ់៣៥ប្រកួតជាប់គ្នា នៅក្នុងវគ្គជម្រុះ World Cup ដោយកន្លងមកពួកគេចាញ់អង់គ្លេស ៥-១ កាលពីឆ្នាំ២០០១៕