ភ្នំពេញ៖ ពលរដ្ឋខ្មែរម្នាក់ទៀត អាយុ៦៧ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ ហើយរស់នៅរាជធានីភ្នំពេញ បានស្លាប់នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ ខណៈព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៊ី)។ នេះបើតាម Fresh News ចុះផ្សាយ ។
ជនរងគ្រោះភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបគាត់ត្រូវបានរកឃញមានវិជ្ជមានជំងឺកុវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយមានស្ថានភាពរលាកសួតសងខាងធ្ងន់ធ្ងរ និង ខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ។ គាត់បានស្លាប់ នៅម៉ោង ១០៖៣០នាទី ព្រឹក ថ្ងៃនេះដោយជំងឺកូវីដ១៩។