Gareth Bale ទោះបីត្រឡប់មកវិញ ក៏នៅមិនបានលេង

0

អធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា នឹងមិនរាប់បញ្ចូលកីឡាករ Gareth Bale ចូលទៅក្នុងគម្រោងរបស់ក្លិបនារដូវកាល ២០២១-២០២២ ខាងមុខនោះទេ។

ទោះជាយ៉ាងណា ខ្សែប្រយុទ្ធស្លាបវ័យ៣១ ឆ្នាំរូបនេះ នៅតែអះអាងថា រូបគេចង់ត្រឡប់មកកាន់ទឹកដី Bernabeu វិញ បន្ទាប់ពីបញ្ចប់ការខ្ចីជើងជាមួយក្រុមរបស់លោក Jose Mourinho។

យោងតាមការចុះផ្សាយ Daily Mail បានឱ្យដឹងថា Gareth Bale នារដូវកាលចុងក្រោយនេះ ក្លិប លោក Zinedine Zidane នឹងមិនដាក់រូបគេចូលក្នុងគម្រោងបញ្ជីកីឡាកររបស់ក្លិបទេ ហើយក្នុងនោះក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ក៏មានចេតនាចង់ឱ្យរូបគេចាកចេញនារដូវក្តៅខាងមុខនេះផងដែរ។

សូមជម្រាបថា Gareth Bale នឹងផុតកុងត្រាជាមួយក្លិប Real Madrid នៅខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះហើយ៕