Ronaldo បង្ហាញអារម្មណ៍ខឹងសម្បារចំពោះការកាត់ក្តីរបស់អាជ្ញាកណ្ដាល ក្នុងការប្រកួត ២-២ជាមួយស៊ែប៊ី

0

ក្រុមជម្រើសជាតិព័រទុយហ្កាល់ បានបញ្ចប់ការប្រកួតក្នុងលទ្ធផល ២-២ ជាមួយស៊ែប៊ី ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2022 នៃពូល A។

ខ្សែប្រយុទ្ធ Diogo Jota របស់ក្លិប Liverpool រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ឱ្យក្រុមព័រទុយហ្កាល់នាំមុខ ២-០ ដោយទទួលបានការបញ្ជូនពីមិត្តរួមក្រុម Bernardo Silva និង Cedric Soares នៅ៣៦នាទីដំបូងនៃការប្រកួត។ ប៉ុន្ដែកីឡាករ Aleksandar Mitrovic បានរកគ្រាប់បាល់វាយបកមួយគ្រាប់វិញ មុនពេល Filip Kostic រកគ្រាប់បាល់ទី២តាមស្មើឱ្យស៊ែប៊ី។

Ronaldo បានបង្ហាញការខឹងសម្បារដោយដើរចេញពីទីលាន មុនពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត បន្ទាប់ពីគ្រាប់បាល់ដែលគេបានស៊ុត ឆ្លងផុតខ្សែបន្ទាត់ប៉ុន្ដែត្រូវបានខ្សែការពារ Stefan Mitrović ទាត់ clear ចេញ ហើយគ្រាប់បាល់នេះ មិនត្រូវបានផ្ដល់ឱ្យនោះទេ ព្រោះពុំមានប្រើបច្ចេកវិទ្យា Goal-line ឬ VAR នោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្នព័រទុយហ្កាល់ឈរនៅលេខ២ក្នុងតារាងនៃពូល A មាន៤ពីន្ទុស្មើក្រុមកំពូលតារាងស៊ែប៊ី ដែលមានផលសងគ្រាប់បាល់ច្រើនជាងក្រុមរបស់លោក Fernando Santos៕