ដោយសារបញ្ហារបួស Rashford និង Saka ត្រូវខកខានជួយក្រុមជម្រើសជាតិអង់គ្លេស

0

កីឡាករ Marcus Rashford និង Bukayo Saka នឹងត្រូវខកខានក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup ទល់នឹងអាល់បានី និង ប៉ូឡូញដោយសារបញ្ហារបួសត្រូវសម្រាកព្យាបាល។

Rashford បានរងរបួសជើង ដែលធ្វើឱ្យខកខានការប្រកួតជ័យជម្នះលើសាន់ម៉ារីណូ កាលពីយប់ថ្ងៃព្រហស្បតិ៍ ៥-០ ហើយឆ្លងកាត់ការពិនិត្យ គេនឹងបន្ដការព្យាបាលនៅ Manchester United វិញ។

ខ្សែបម្រើស្លាបឆ្វេងវ័យ១៩ឆ្នាំមកពី Arsenal កីឡាករ Saka កំពុងស្ថិតនៅក្នុងការតាមដាន សម្រាប់បញ្ហារបួសសរសៃរពួរ ត្រូវបានរំពឹងថាអាចជាសះស្បើយទាន់ការប្រកួតឱ្យក្រុមអង់គ្លេសនោះ ប៉ុន្ដែពេលនេះ គេមិនអាចជាសះស្បើយទាន់ពេលនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ក៏ពុំបានកោះហៅកីឡាករផ្សេងមកជំនួសពួកគេទាំងពីរដែរ សម្រាប់ការប្រកួតជម្រុះ World Cup ពីរគូបន្ទាប់ផងដែរ៕