ដំណឹង! អ្នកធ្លាប់ចូលទិញទំនិញ នៅគីវីម៉ាត សង្កាត់ផ្សារកណ្តាល​១ បើសង្ស័យសូមទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងផ្សារ គីវីម៉ាត (Kiwi Mart) ស្ថិតនៅផ្លូវ១១០ ក្នុងសង្កាត់ផ្សារកណ្តាល​១ ខណ្ឌដូនពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ០០៖៣០ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់តាមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៧ មីនានេះថា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅក្នុងហាងខាងលើ នៅម៉ោង ០០៖៣០ ។

ចំពោះទីតាំងធ្វើតេស្តមាននៅ ​វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

ដោយឡែកសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕