Eric Garcia នឹងផ្លាស់ទៅ Barca បន្ទាប់ពីចប់កុងត្រាជាមួយ ManCity រដូវកាលនេះ

0

ខ្សែការពាររក្រុមមេឃខៀវ Manchester City កីឡាករ Eric Garcia បានបង្ហើបថា វាជារឿងពិសេសណាស់ ដែលរូបគេនឹងអាចមានឱកាសលេងជាមួយ Lionel Messi ខណៈពេលនេះកំពុងមានព័ត៌មានជាច្រើនបានចុះផ្សាយថា នារដូវកាលដោះដូរកីឡាករខាងមុខ ខ្សែការពាររូបនេះនឹងផ្ទេរទៅកាន់ក្រុមអ្នកមានបុណ្យ FC Barcelona។

ខ្សែការពារអេស្ប៉ាញវ័យ ២០ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពីពីទឹកដី Etihad Stadium នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់ជាមួយក្លិបនាដំណាច់រដូវកាលនេះ ស្របពេលជាមួយគ្នានេះអ្នកចាត់ការទូទៅលោក Pep Guardiola ក៏បានបង្ហើបដែរថាកាលពីខែមករាកន្លងទៅ ខ្សែការពាររូបនេះក៏មិនបានបន្តកុងត្រាថ្មីជាមួយនឹង Man City ដែរ។

The Goal បានឱ្យដឹងថា Garcia បានត្រៀមរួចរាល់ហើយដើម្បីចុះកុងត្រាជាមួយក្លិប Barcelona, មិនត្រឹមតែប៉ុណ្ណោះ Garcia ក៏បាននិយាយថាគាត់ពិតជារីករាយណាស់ដែលអាចលេងជាមួយនឹង Lionel Messi នៅក្នុងទឹកដី Camp Nou៕