ភ្នំពេញ៖ អាជ្ញាធរបានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ទៀត ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី១ នៃអាគារហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមហ្វេសប៊ុក សាលាសង្កាត់ស្ទឹងមានជ័យ នៅរសៀលថ្ងៃទី២៥ មីនានេះបានឲ្យដឹងថា នៅវេលាម៉ោង ៩៖៥០នាទី ព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១ នៅចំណុចអាគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គណៈបញ្ជាការឯកភាព សង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី ១ នៃអាគារ ហុកអាន ។
បច្ចុប្បន្នទីតាំងនេះ ក៏ត្រូវបាន ហ៊ុំព័ទជាបណ្តោះអាសន្នផងដែរ ៕




