បន្ទាន់! អ្នកធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធ ជាមួយអ្នកធ្វើការនៅហាង The Asia Kitchen សាខាផ្សារទំនើបអ៊ីអន១ ប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធ ជាមួយអ្នកធ្វើការនៅ ហាង The Asia Kitchen សាខា ផ្សារទំនើបអ៊ីអន ១ (#AEON 1) ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៤៖៥០ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ
* វិទ្យាល័យ បាក់ទូក
*វិទ្យាល័យ បឹង ត្របែក
*មណ្ឌលសុខភាពចាក់អង្រែក្រោម
*មន្ទីរ ពេទ្យខ្មែរ-សូវៀត
*មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ៕