កីឡាករ Moussa Dembele បានបង្ករការភ្ញាក់ផ្អើលភិតភ័យជាខ្លាំង ដល់បុគ្គលិក ព្រមទាំង មិត្តរួមក្រុម Atletico Madrid ដោយសារតែរូបគេបានដួលសន្លប់ស្តូកស្តឹងភ្លាមៗ កំឡុងពេលហ្វឹកហាត់។
តាមរយៈកាម៉េរានៅទីលានផ្ទាល់ បានថតជាប់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានមានអការៈទន់ដៃទន់ជើង ហើយក៏បានដួលសន្លប់នៅលើទីលាននោះតែម្តង។
ភ្លាមៗនោះក៏មានកីឡាករ រួមទាំងក្រុមគ្រូពេទ្យបានប្រញ៉ាប់ប្រញ៉ាល់មកជួយសង្គ្រោះគាត់អស់រយៈពេលជាច្រើនម៉ោង ខណៈមិត្តរួមក្រុមរបស់គាត់ឯទៀតក៏ព្យាយាមទៅហៅជំនួយបន្ថែម។
យ៉ាងណាមិញ Dembele បានដឹងខ្លួននិងមានអការៈធូរស្បើយឡើងវិញហើយ បន្ទាប់ពីមានការជួយសង្គ្រោះទាន់ពេលពីសំណាក់មិត្តរួមក្រុមព្រមទាំងក្រុមគ្រូពេទ្យជំនួយនៅទីនោះ ក្នុងនោះដែរបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ គេក៏បានឃើញកីឡាកររូបនេះ បានបើកឡានផ្ទាល់ខ្លួនដោយខ្លួនឯងត្រឡប់ទៅផ្ទះវិញបានធម្មតាវិញដែរ។
យោងតាមរបាយការណ៍ ក្រោយការពិនិត្យអការៈរបស់គេបានឱ្យដឹងថា មូលហេតុដែលនាំឱ្យដួលសន្លប់ គឺដោយសារតែពេលនោះ សម្ពាធឈាមរបស់គាត់ចុះទាបពេក៕