Kieran Gibbs ផ្ទេរដោយគ្មានតម្លៃខ្លួនពី West Brom ទៅកាន់ក្លិប Inter Miami របស់ David Beckham

0

ខ្សែការពារស្លាបឆ្វេង Kieran Gibbs របស់ West Bromwich Albion បានសម្រេចការផ្ទេរទៅកាន់ក្លិប Inter Miami របស់លោក David Beckham នៅពេលកុងត្រារបស់គេជាមួយក្លិបអង់គ្លេសអស់សុពលភាពនៅចុងរដូវកាលនេះ។

អតីតខ្សែការពារឆ្នើមក្រុមកាំភ្លើងធំរូបនេះ ជាកីឡាករទី២នៅអង់គ្លេសដែលបានផ្លាស់ទៅកាន់ក្លិបនៅលីគកំពូលអាមេរិក បន្ទាប់ពីការមកដល់របស់អតីតប្រធានក្រុម Stoke City កីឡាករ Ryan Shawcross។

គួររំលឹកថា Gibbs បានផ្លាស់មកកាន់ West Brom នៅឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេល ១០ឆ្នាំនៅ Arsenal ហើយបានជួយ West Brom ប្រូម៉ូតឡើងពីរលីគ២នៅដើមរដូវកាលនេះ។

យ៉ាងណាមិញ គេមានឱកាសចូលលេងបានត្រឹមតែ ១១លើកប៉ុណ្ណោះ ក្រោមការដឹកនាំដោយលោក Sam Allardyce នៅរដូវកាលនេះ ដោយការប្រកួតចុងក្រោយដែល Gibbs បានចូលលេងគឺនៅក្នុងជំនួបទល់នឹង Fulham ដែលបញ្ចប់ក្នុងលទ្ធផល ២-២៕