កាលពីរសៀលថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកណ្ដាល បានចាប់ជនសង្ស័យម្នាក់ ដែលពលរដ្ឋចាត់ទុកជាជើងខ្លាំងប្រចាំភូមិ ប្រដាប់ដោយកាំបិតប៉័ងតោ និងរណា។ ជននេះ តែងតែអុកឡុករករឿងអ្នកផ្ទះ និងអ្នកជិតខាងព្រមទាំងគំរាមសម្លាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យខាងលើមានឈ្មោះ នុត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ។ ចំណែកជនរងគ្រោះ៣នាក់រួមមាន៖ ឈ្មោះ បួន ស្រីម៉ៅ ភេទស្រី អាយុ៤៧ឆ្នាំ, ឈ្មោះ ទូច បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ទូច រក្សា ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំងបីនៅភូមិឃុំកើតហេតុ។វត្ថុតាងដែលសមត្ថកិច្ចប្រមូលបានរួមមាន៖ កណ្តៀវមួយផ្លែដែកដងឫស្សី កាំបិតបុ័ងតោមួយផ្លែដែក ដងដែក៣ រណារ៉មួយដើមផ្លែដែក ដងជ័រ ។
ក្រោយពលរដ្ឋ បានដាក់ពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះដល់កន្លែងតើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ៕

