Gareth Bale គម្រោងនឹងត្រឡប់ទៅReal Madridវិញក្រោយបញ្ចប់ការខ្ចីជើងនៅSpur

0

ខ្សែប្រយុទ្ធវែល៍ Gareth Bale បានបង្ហើបពីគម្រោងក្នុងការត្រលប់ទៅកាន់ Real Madrid វិញ នៅពេលកិច្ចសន្យាខ្ចីរូបគេពី Tottenham Hotspur ផុតកំណត់នៅចុងខែមិថុនាខាងមុខនេះ។

កីឡាករវ័យ៣១ឆ្នាំ ដែលមានកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២២ បានបង្ហាញខ្លួនលើទីលានប្រកួតឱ្យ Spurs បាន២៥លើកគ្រប់ពានរង្វាន់ និងរកគ្រាប់បាល់បាន១០គ្រាប់។

ទោះយ៉ាងណា Bale គេពុំសូវឃើញបង្ហាញមុខញឹកញាប់ឱ្យក្រុមរបស់លោក Jose Mourinho នោះទេ ហើយគេបានបង្ហើបគម្រោងរបស់ខ្លួនថានឹងប្រើពេលវេលាសេសសល់ ត្រលប់ទៅអេស្ប៉ាញវិញក្រោយចប់ការប្រកួត Euro 2020៕