បរិក្ខារតេស្តរកសកូវីដ១៩ ខ្នាតធំ​ ១គ្រឿង ជាជំនួយរបស់ចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែក្រោយ

0

ភ្នំពេញ៖ បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុនា ដើមខែមេសាខាងមុខនេះ ។

យោងតាមហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៤ មីនានេះ បានឲ្យដឹងថា ភាគីចិន ក៏នឹងបញ្ជូនក្រុមអ្នកជំនាញ មកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយសម្រួល ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការតំឡើងរៀបចំ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកពាក់ព័ន្ធ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះ នឹងត្រូវបានបញ្ជូនមកកាន់ទីនោះ នេះនឹងអាចជួយដល់ភាគីកម្ពុជា ក្នុងការបង្កើនល្បឿនតេស្តរកជំងឺវីរុស ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹង ជំងឺវីរុសអាចអនុវត្តកាន់តែល្អប្រសើរ ៕