ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Borussia Dortmund កីឡាករ Erling Haaland ថារូបគេមិនព្រួយបារម្មណ៍ និងខ្វល់ខ្វាយចំពោះពាក្យចចាមអារ៉ាមដែរថា មានក្លិបធំៗចង់បានខ្លួននោះឡើយ សំខាន់គឺការលេងឲ្យបានល្អបំផុតសម្រាប់ក្រុម។
បច្ចុប្បន្ននេះ Haaland បានវិវត្តន៍ខ្លួនទៅជាកីឡាករវ័យក្មេងដែលលេងបានល្អជាងគេម្នាក់នៅលើលោក បន្ទាប់ពីរូបគេបង្ហាញការលេងបានល្អក្នុងរដូវកាលនេះដោយស៊ុតបញ្ចូលទីបានចំនួន៣៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១ប្រកួត ឲ្យ Borussia Dortmund។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិន័រវេសវ័យ២០ឆ្នាំរូបនេះ កំពុងតែត្រូវបានក្លិបធំៗនៅតំបន់អឺរ៉ុបចង់បានជាខ្លាំង ជាក់ស្តែងដូចជា Manchester United, Manchester City, Real Madrid និង Barcelona៕