កុំចេះតែហ៊ាន! លួចម៉ូតូជិះចេញដល់ផ្លូវទាល់ ត្រូវម្ចាស់ស្រែកស្រាប់តែ…..

0

ភ្នំពេញ៖ក្រុមចោរ២នាក់បានលួចម៉ូតូបានរួចក៏ជិះចេញដល់ផ្លូវទាល់ហើយបត់មកក្រោយវិញ ត្រូវម្ចាស់ឃើញស្រែកផ្អើលឆោឡោពលរដ្ឋ ចាប់ប្រគល់ឱ្យសមត្ថកិច្ច ។ហេតុការណ៍នេះ បានកើតឡើងត្រង់ផ្ទះជួសជុលម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវកាលពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
ពលរដ្ឋបានឱ្យដឹងថា៖ជនសង្ស័យទាំងពីរនាក់ឈ្មោះ ឃួន វីរ៉ាអាយុ១៦ឆ្នាំ និងឈ្មោះ ចាន់ សុខ អាយុ១៦ឆ្នាំ ជនទាំងពីរនាក់ ស្នាក់នៅវត្តទួលសន្តិវ័ន្ត ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ។ ម៉ូតូដែលពួកគេលួចម៉ាក់និក ពណ៌ផ្កាឈូក ពាក់ផ្លាកលេខភ្នំពេញ 1BU 1896 ដែលមានម្ចាស់ជាជាងជួសជុលម៉ូតូឈ្មោះ វី ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ចាត់ការបន្ត ៕