អ្នកចាំទីព័រទុយហ្កាល់ វ័យ៣៨ឆ្នាំ Ricardo Nunes
របស់ក្រុម Varzim SC បានជួយក្រុមរបស់ខ្លួនឈ្នះការប្រកួតទល់នឹង CD Mafra ដោយលទ្ធផល ២-០ នៅក្នុងការប្រកួត Liga Pro នៅព័រទុយហ្កាល់ ដែលធ្វើឱ្យមានភាពភ្ញាក់ផ្អើល ចំពោះគ្រាប់បាល់ដែលនឹកស្មានមិនដល់ ដោយបានរកគ្រាប់បាល់ដោយការស៊ុតចេញពីប្រអប់ទីរបស់ខ្លួន។

សូមជម្រាបថា Nunes មិនត្រឹមតែរក្សាសំណាញ់ទី មិនឱ្យរបូតគ្រាប់បាល់តែប៉ុណ្ណោះទេ ហើយរូបគេក៏អាចរកគ្រាប់បាល់បញ្ចូលទីបានផងដែរ ដែលជាគ្រាប់បាល់ទី២ក្នុងអាជីពរបស់ខ្លួន៕