ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១១ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ រួមមាន ៖
បុរស អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣R ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ០១ នាក់ ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន៕


